Tuesday, June 27, 2023

thumbnail

រឿងយោនីខាំដៃ

 កាលពីដើមឡើយមានគ្រួសារមួយរស់នៅក្នុងភូមិ មួយ។

មានថ្ងៃមួយពួកគេក៏បានទៅធ្វើស្រែចំការនៅឯក្រោយផ្ទះ ហើយទុកអោយកូនប្រុសនៅចាំផ្ទះ។ ពេលនោះឪពុកបានទៅកាប់គាស់ដីស្រែដើម្បីបង្កបង្កើនផលដូចសព្វដង ហើយក៏បណ្ដាលឲ្យមុតដៃហូរឈាមយ៉ាងច្រើន ។ ឪពុកនោះក៏ដើរសំដៅមកផ្ទះវិញ ដើម្បីរកក្រណាត់រុំមុខរបួសដែលកំពុងតែហូរឈាម។ ពេលដើរត្រឡប់មកផ្ទះវិញក៏ជួបនឹងកូនប្រុសរបស់គាត់។ ហើយកូនប្រុសរបស់គាត់បានសួរថាតើដៃពុកមុតនិងអ្វី?  ហេតុអ្វីបានជាឈាមច្រើនម្ល៉េះ!!! ឪពុកកំពុងតែឈឺមុខរបួស កាលបើកូនប្រុសបានសួរដូច្នោះក៏មានអារម្មណ៍ខឹងដែរហើយក៏តបវិញថា "គឺកណ្តួយម៉ែឯងខាំហ្នឹងណា" ។ កូនបានស្ដាប់ឮហើយក៏គិតក្នុងចិត្តថា តើវាមានធ្មេញមែនទេ គួរអោយខ្លាចមែន។ គិតហើយកូនប្រុសក៏ដើរទៅស្រែដែរទៅ។  ពីរឆ្នាំក្រោយមកឪពុកម្ដាយក៏បានរៀបចំកូនឲ្យមានគូស្រករជាប្ដីប្រពន្ធជាមួយនារីម្នាក់ដែលរស់នៅក្នុងភូមិជាមួយគ្នា។ បន្ទាប់ពីរៀបការរួចនាថ្ងៃសង់ដំណីកូនប្រុសនោះ មិនហ៊ានទៅប៉ះពាល់ប្រពន្ធរបស់គេទេ។ គឺអង្គុយនៅចុងជើងផ្អែកនិងជញ្ជាំង។ ហើយមិនហ៊ានគេងទេ ពីព្រោះគេបានគិតថាខ្លាចកណ្តួយខាំ។  ពេលព្រឹកព្រហាមគេបានរត់ទៅពួននៅកំប៉ូតព្រៃឯក្រោយផ្ទះ។ ចៃដន្យថ្ងៃនោះប្រពន្ធគេបានមករដូវហើយក៏បានទៅសម្អាតខ្លួននៅទឹកត្រពាំងនៅឯក្រោយផ្ទះ។ កំពុងតែសម្អាតខ្លួនស្រាប់តែនារីម្នាក់នោះបានមើលឃើញប្ដីរបស់គេកំពុងតែពួននៅកំប៉ូតព្រៃ ហើយនាងក៏មានអារម្មណ៏អៀនខ្លាំងណាស់ ព្រោះគិតថាប្តីនាងកំពុងតែលួចមើលនាង។ 

ដោយអៀនខ្លាំងពេកនារីដែលជាប្រពន្ធនោះក៏បានទាញដើមត្រកួនមកបាងប្រដាប់ភេទ។ ស្រាប់តែបុរសជាប្ដីបានលាន់មាត់តិចៗថា ខ្ញុំថាមែនមែនយប់មិញប្រហែលជានាងស៊ីខ្ញុំមិនកើតហើយ ហើយក៏ទៅស៊ីអ្នកផ្សេងបានជាមានឈាមច្រើនបែបនេះ។ មើលនោះរបស់នាងប្រលាក់សុទ្ធតែឈាម។ ឥឡូវវាស៊ីមិនឆ្អែតហើយវាចង់ស៊ីទាំងត្រកួនទៀតសំណាងហើយខ្ញុំយប់មិញដែលខ្ញុំមិននៅជិតនាង កុំអីត្រូវនាងស៊ីទាំងខ្ញុំក៏មិនដឹង។ ថាហើយបុរសជាប្ដីបានរត់សំដៅទៅផ្ទះឪពុកគេវិញ ហើយស្រែកថាយើងទៅនៅផ្ទះឪយើងវិញហើយវ៉ើយ នៅមិនបានទេ។ 

រឿងនេះគ្រាន់តែជារឿងកំប្លែង បើមានការលើសលួសរាល់ពាក្យសំដី សូមអធ្យាស្រ័យអភ័យទោស!!!!

Subscribe by Email

Follow Updates Articles from This Blog via Email

No Comments